សហជីពនៅរោងចក្រ ម៉ាស្ទ័រ ប៊្លែកស្មីត (Master Blacksmith Metal Products) នៅក្រុងបាវិត ខេត្តស្វាយរៀង អះអាងថា ភាគថៅកែនៅតែរើសអើងពួកគាត់ ក្រោយពីធ្វើកូដកម្មទាមទារអត្ថប្រយោជន៍។ អ្នកឃ្លាំមើលសិទ្ធការងារ ជំរុញឲ្យអាជ្ញាធរអន្តរាគមន៍ និងទាមទារឲ្យថៅកែបញ្ឈប់សកម្មភាពរើសអើងកម្មករ និងសហជីពមូលដ្ឋាន។