មេធាវីលោក កឹម សុខា អះអាងថា នឹងព្យាយាមគ្រប់លទ្ធភាពតាមផ្លូវច្បាប់ដើម្បីជំរុញឱ្យមានការបន្តសវនាការជម្រះក្ដីលោក កឹម សុខា ឡើងវិញ។ ការលើកឡើងនេះ គឺបន្ទាប់ពីតុលាការក្រុងភ្នំពេញបានបកស្រាយថា បញ្ហាជំងឺកូវី១៩ និងការមមាញឹកដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការ គឺជាមូលហេតុដែលតុលាការមិនទាន់អាចបន្តសវនាការលោក កឹម សុខា។