ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក ប៉ាទ្រីក ម័រហ៊្វី (Patrick Murphy) បានជួបជជែកជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បន្ទាប់ពីលោកបារម្ភពីការពន្យារពេលជំនុំជម្រះក្ដីមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា។ ភាគីទាំងពីរអះអាងថា ជំនួបនោះនិយាយពីការអនុវត្តច្បាប់ ប៉ុន្តែអ្នកវិភាគ និងមន្រ្តីជំនិតលោក កឹម សុខា យល់ថា មន្រ្តីជាន់ខ្ពស់អាមេរិក និងកម្ពុជា អាចនឹងមានការលើកឡើងពីករណីលោក កឹម សុខា។