មន្ត្រីជំនាញនាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹក និងឧតុនិយម កំពុងដំឡើងស្ថានីយឧតុនិយមស្វ័យប្រវត្តិថ្មីចំនួន ២៧ កន្លែង ក្នុងរាជធានី-ខេត្តចំនួន ១១ បន្ថែមទៀត បន្ទាប់ពីទទួលបានជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េ ដែលនឹងធ្វើឱ្យកម្ពុជាមានសមិទ្ធភាពក្នុងការទទួលទិន្នន័យធាតុអាកាសកាន់តែលម្អិតពីលើស្ថានីយឧតុនិយមស្វ័យប្រវត្តិដែលមានស្រាប់ជិត ៦០ កន្លែង។