អង្គការតម្លាភាពកម្ពុជាបានរៀបចំកម្មវិធីប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រស្តីពី«ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន»នាថ្ងៃទី៦ ខែកុម្ភៈ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងឲ្យយុវជនទទួលបានចំណេះដឹងផ្នែកសេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាន។