សត្វត្រយងយក្សញីមួយក្បាលដែលជាប់អន្ទាក់នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី ត្រូវបានមន្ត្រីឧទ្យានុរក្សជួយសង្រ្គោះ និងព្យាបាល កាលពីថ្ងៃទី៦ ខែកុម្ភៈ។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងតេឡេក្រាម។