កម្ពុជា នឹងប្រារព្ធខួបសារមន្ទីរជាតិ ១០០ឆ្នាំ នៅថ្ងៃទី២មេសាឆ្នាំ២០២១។ បើតាមលោក លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ ការប្រារព្ធខួបសារមន្ទីរជាតិនេះ គឺដើម្បីរំលឹកដឹងគុណដល់ស្ថាបនិកជាជនជាតិខ្មែរនិងបរទេសទាំងអស់ ដែលបានកសាងសារមន្ទីនេះឡើងសម្រាប់ពលរដ្ឋកម្ពុជា រហូតក្លាយសម្បត្តិបេតិកភណ្ឌរបស់ជាតិទាំងមូល។