រដ្ឋបាលខេត្តកំពង់ធំត្រៀមដីសម្បទានសង្គមកិច្ចជិត ២ ពាន់ហិកតា ដើម្បីចែកជូនបងប្អូនអតីតយុទ្ធជន ដែលខ្វះខាតដីធ្លីពិតប្រាកដ និងមានដីតិចតួច។ ការបែងចែកដីនេះគឺក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចបង្កបង្កើនផលកសិកម្មជាលក្ខណៈគ្រួសារ។