ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក អ៊ូច ឡេង និងសកម្មជន៤នាក់ទៀត ត្រូវបានតុលាការខេត្តក្រចេះដោះលែងវិញហើយ នៅព្រឹកថ្ងៃទី៨ កុម្ភៈ ក្រោយរកមិនឃើញភស្តុតាងដាក់បន្ទុកលើពួកគេ។ អាជ្ញាធរបរិស្ថានខេត្តក្រចេះ បានឃាត់ខ្លួនអ្នកទាំង៥នាក់នោះ ក្រោយពីពួកគេបាននាំគ្នាចូលទៅយកពាក្យស្លោក «មេត្តាសូមជួយថែរក្សាព្រៃមរតកដូនតាយើង» ទៅភ្ជាប់នឹងដើមឈើ។