លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានហៅក្រុមប្រឆាំងថា «ក្រុមឆ្កែកាច» និងបានប្រកាសមិនឆ្លើយឆ្លងជាមួយទៀតឡើយ ពីព្រោះក្រុមនោះមិនមានតម្លៃចំពោះលោកនោះទេ។ សម្រាប់អតីតគណបក្សប្រឆាំង ការមិនឆ្លើយមិនឆ្លងពីលោក ហ៊ុន សែន គឺជាសិទ្ធិបុគ្គល ក៏ប៉ុន្តែ លោក ហ៊ុន សែន ត្រូវឆ្លើយតបទៅនឹងភាពអយុត្តិធម៌របស់ប្រជាពលរដ្ឋជំនួសវិញ។