ក្រសួងកសិកម្ម បានសម្រេចបើកផ្លូវឲ្យមានការនាំចូលត្រីសារជាថ្មី ពីប្រទសជិតខាងឡើងវិញ ស្របទៅតាមតម្រូវការជាក់ស្តែងក្នុងស្រុក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មនៅថ្ងៃចន្ទទី០៨កុម្ភៈនេះ។ តែអ្នកធ្វើការក្នុងវិស័យកសិកម្មថា ការបើកនាំចូលត្រីពីប្រទេសជិតខាងឡើងវិញនេះ នឹងធ្វើឲ្យប្រជាកសិករកម្ពុជា មានការខកចិត្តចំពោះរដ្ឋាភិបាល។