គម្រោងអភិវឌ្ឍន៍និងស្ដារអូរប្រឡាយធម្មជាតិនៅក្នុងខេត្តព្រះសីហនុប្រវែង ២៧ គីឡូម៉ែត្រ ដែលនឹងជួយលើកកម្ពស់សោភណភាពតាមរយៈការធ្វើឲ្យប្រសើរឡើងនូវការរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿននោះ គិតមកទល់ពេលនេះសម្រេចបាន ៩៣,៤២% ហើយ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃ ៦ កុម្ភៈ។