អាជ្ញាធរជាតិអប្សរាអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិមួយចំនួនដែលធ្លាប់ធ្វើសកម្មភាពគូសវាសលើថ្មប្រាសាទនានា ដែលជាសម្បត្ដិបេតិកភណ្ឌជាតិនៅក្នុងខេត្ដសៀមរាបឱ្យបញ្ឈប់សកម្មភាពនេះ ពីព្រោះវានាំឱ្យប៉ះពាល់ទៅដល់តម្លៃរបស់ប្រាសាទ។