មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» រឹបអូសបង្គាក្លាសេបានចំនួន៦តោន ដែលមានចាក់បញ្ចូលនូវសារធាតុចាហួយ។ បង្គាចាក់ចាហួយចំនួន៦តោននេះ គឺអាជ្ញាធររឹបអូសបានពីទីតាំងលក់គ្រឿងសមុទ្រម្ដុំត្រឡោកបែក និងផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ ដែលនាំចូលពីប្រទេសវៀតណាម។