អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីក្រុងសៀមរាបនិង៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត នឹងសាងសង់រួចរាល់ នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី តម្លៃ៨៨០លានដុល្លារនេះ សាងសង់ដោយក្រុមហ៊ុនAngkor International Airport Investment(AIAI)។