សមាគមវារីវប្បករកម្ពុជា ទាមទារឱ្យក្រសួងកសិកម្ម និងមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យឱ្យបានខ្ពស់លើគុណភាពប្រភេទត្រីនីមួយៗ ដែលនាំចូលពីវៀតណាម។ ការទាមទាររបស់សមាគមវារីវប្បករកម្ពុជា ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យមានការនាំចូលនូវត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីប្រភេទវៀតណាមវិញ។