ចលនាបាតុកម្មរបស់ប្រជាជនភូមា ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារ បានរីកកាន់តែធំឡើងៗ នៅទូទាំងប្រទេស។ នៅថ្ងៃចន្ទទី៨កុម្ភៈ ប្រជាជនភូមារាប់ម៉ឺននាក់ បានចុះដើរតាមផ្លូវ នៅតាមទីក្រុងធំៗ ទាមទារឲ្យកងទ័ព ដោះលែងលោកស្រីអ៊ុងសាន ស៊ូជី និងអ្នកទោសនយោបាយឯទៀត។ ខណៈដែលចលនាបាតុកម្មរបស់ប្រជាជន កាន់តែផុសផុលឡើង ទូរទស្សន៍រដ្ឋភូមា បានផ្សាយសារគំរាមថា អាជ្ញាធរនឹងចាត់វិធានការ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងស្ថិរភាពសង្គមឡើងវិញ។