គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិនៅក្នុងខេត្តព្រះសីហនុប្រវែង ២៧ គីឡូម៉ែត្រ ដែលនឹងជួយលើកកម្ពស់សោភណភាព តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿននោះ គិតមកទល់ពេលនេះសម្រេចបាន ៩៣,៤២% ហើយ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ៦ កុម្ភៈ។