សមត្ថកិច្ចជំនាញ ត្រូវសិក្សាពីប្រភពគ្រឿងញៀន៥០០គីឡូ ដែលទើបបង្ក្រាបបាននៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។ លោក ស ខេង បញ្ជាបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។