ឯកអគ្គរដ្ឋទូត​អាមេរិក​លើក​យក​សំណុំ​រឿង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី ទៅ​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន

2021-02-10 11:41:00 4647 Views

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វ៊ី (Patrick Murphy) លើក​យក​​ករណី​សំណុំរឿង​បទ​ចោទ​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី ដែល​តុលាការ​មិន​ទាន់​ទម្លាក់​ចោល ទៅ​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក​ឯកអគ្គរដ្ឋទូត និង​លោក ខៀវ កាញារីទ្ធ នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ ខែកុម្ភៈ។ លោក ប៉ាទ្រីក ម័រហ្វ៊ី សរសេរ​នៅ​លើ​ទំព័រ​ទ្វីតធ័រ​របស់​លោក ក្រោយ​ជំនួប​នេះ​ថា លោក​បាន​ជួប​ជាមួយ​លោក ខៀវ កាញារីទ្ធ ពិភាក្សា​អំពី​ការអនុញ្ញាត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA បើក​ដំណើរ​ការ​ផ្សាយ​ឡើង​វិញ សារសំខាន់​នៃ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ព្រមទាំង​ករណី​បទ​ចោទ​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី ដែល​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា