លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការកំណែទម្រង់មន្ដ្រីរដ្ឋបាលស៊ីវិល និងមន្ដ្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ដើម្បីសិក្សាស្រាវជ្រាវគោលនយោបាយច្បាប់នានា សម្រាប់ធ្វើការវិភាគមុខងារ រចនាសម្ព័ន្ធតាមអង្គភាពនីមួយៗដើម្បីកំណត់មុខងាររៀបចំរចនាសម្ព័ន្ធអគ្គនាយកដ្ឋានពន្ធនាគារ និងធ្វើវិសោធនកម្មច្បាប់នេះឡើងវិញ។