អង្គការអន្តរជាតិចំនួន ២ ក្រោមការគាំទ្រពីរដ្ឋាភិបាល ប្រកាសដំណើរការកម្មវិធីផ្ដល់អាហារតាមសាលារៀនឡើងវិញ ដើម្បីចូលរួមកាត់បន្ថយភាពអត់ឃ្លាន ដែលជាការលើកទឹកចិត្តដ៏មានឥទ្ធិពលសម្រាប់ឲ្យកុមារវិលត្រឡប់មកសាលារៀនវិញ បន្ទាប់ពីកម្មវិធីនេះ ត្រូវបានអាក់ខានមួយរយៈ ដោយសារជំងឺកូវីដ ១៩។