វ៉ាក់សាំង ពុំមែនការពារបាន១០០ភាគរយ ពីការឆ្លងជំងឺកូវីដ-១៩នោះទេ។ អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ពន្យល់ទៅកាន់ប្រជាពលរដ្ឋថា៖«អ្នក ដែលចាក់ [វ៉ាក់សាំង] ហើយ ក៏គាត់ នៅតែមានលទ្ធភាពក្នុងការឆ្លងដែរ បើគាត់ មិនអនុវត្តវិធានការ ៣ការពារ ៣កុំ និង ការធ្វើចត្តាឡីស័ក»។