កម្មករប្រមាណ ៩៣ នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីរថយន្តដែលពួកគាត់ជិះទៅធ្វើការបានក្រឡាប់ទៅក្នុងដីស្រែនៅភូមិត្រពាំងក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវកាលពីម៉ោងជាង ៦ ព្រឹកម្សិលមិញ ខណៈពេលមេឃកំពុងភ្លៀង។ នេះបើតាមមន្ត្រីនគរបាលមូលដ្ឋាន។