ក្រុមយុវជនយុវតី៨នាក់ ដែលផលិតវីដេងូរឿង «ទុំទាវ២០២១» បែបកំប្លែង បានសារភាពនិងទទួលស្គាល់កំហុសថា ក្រុមការងាររបស់ខ្លួន ពិតជាបានប្រើប្រាស់ឥរិយាបថ និងពាក្យសម្ដីបង្កឱ្យមានព្យសនកម្មចំពោះវប្បធម៌ ប្រពៃណី សាសនា សីលធម៌ និង សង្គមជាតិពិតមែន។ ការទទួលស្គាល់កំហុសនេះ ធ្វើឡើងក្រោយពេលពួកគេបានស្ដាប់ការអប់រំណែនាំពីក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នេះបើតាមកិច្ចសន្យា ដែលត្រូវបានធ្វើឡើង នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំពោះមុខក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។