គម្រោង«ពានរង្វាន់ដឹងគុណ»ចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍ពីឆ្នាំ១៩៧០-២០១០ ត្រូវបានផ្តួចផ្តើម និងរៀបចំដោយក្រសួងព័ត៌មាន។ សារព័ត៌មានអនឡាញត្នោត(TNAOT) និងសារព័ត៌មានអេឡិចត្រូនិក Thmeythmey គឺជាដៃគូសហការរៀបចំ និងឧបត្ថម្ភ។ អ្នកសារព័ត៌មានចំនួនជាង២០នាក់ក្នុងចន្លោះឆ្នាំ១៩៧០ និង២០១០ នឹងត្រូវជ្រើសរើសសម្រាប់ទទួល«ពានរង្វាន់ដឹងគុណ»នេះ។ អ្នកសារព័ត៌មានចំនួន៥នាក់នឹងជ្រើសរើសចេញពីទសវត្សរ៍នីមួយៗ។