សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើសំណុំរឿងលោក សម រង្ស៊ី និងមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិចំនួន ៨ រូបទៀត នៅថ្ងៃទី ២៣ កុម្ភៈ បន្ទាប់ពីជំនុំជម្រះពីម្សិលមិញពីបទឧបឃាតពាក់ព័ន្ធលោក សម រង្ស៊ី អំពាវនាវមិនឱ្យកងទ័ពស្តាប់បង្គាប់រដ្ឋាភិបាល និងអំពាវនាវឱ្យពលរដ្ឋងើបប្រឆាំងរដ្ឋាភិបាល។