ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ មានសិទ្ធិសាងសង់តែសំណង់ធន់ស្រាលប៉ុណ្ណោះ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ពន្យល់ថា ការធ្វើដូច្នេះ គឺដើម្បីរក្សាទម្រង់ដើមនៃទំនៀមទម្លាប់ប្រពៃណី ការរស់នៅ និងការពារផលប៉ះពាល់ដល់សំណង់ប្រាសាទនានា។