សាច់ញាតិសកម្មជននយោបាយ និងសកម្មជនសង្គមមួយចំនួន ចូលសួរសុខទុក្ខជនជាប់ឃុំនៅពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី១០ កុម្ភៈ។ ពួកគាត់ឱ្យដឹងថា មន្ទីរឃុំឃាំងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកជាប់ឃុំ។ មន្ត្រីសង្គមស៊ីវិលយល់ថា មន្ត្រីពន្ធនាគារគួរតែដោះស្រាយបញ្ហានេះជាបន្ទាន់។