សង្គមស៊ីវិលនិងសហគមន៍ចំនួន៧៤ ស្នើឲ្យក្រសួងបរិស្ថានបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនការពារព្រៃឈើ ហើយងាកមកគោរពសិទ្ធិភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណង់អភិរក្សព្រៃឈើ។ ការស្នើរបស់សង្គមស៊ីវិលនេះ ធ្វើឡើងក្រោយ លោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក និងសកម្មជនបរិស្ថាន៤នាក់ទៀត ត្រូវមន្រី្តមូលដ្ឋាននៃក្រសួងបរិស្ថានឃាត់ខ្លួនកាលពីសប្ដាហ៍មុខ ។