នាព្រឹកថ្ងៃទី១១កុម្ភៈ ក្រសួងសុខភិបាលប្រកាសដំណឹងល្អចំពោះស្ត្រីខ្មែរជាពលករមកពីប្រទេសថៃចំនួន២នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩(COVID-19)។ ការជាសះស្បើយកូវីដ-១៩លើស្រ្តីទាំង២នេះ បានធ្វើឱ្យកម្ពុជាកើននូវអ្នកជាសះស្បើយចំនួន៤៥៩នាក់ ខណៈ១៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា។