អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលោក ឃាង ភារម្យ បាននិយាយនៅថ្ងៃពុធថា គម្រោងស្ថាបនាផ្លូវ ៣៤ ខ្សែ ដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលខែមីនាខាងមុខនេះនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅមុនថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។