មន្ត្រីក្រសួងយុត្តិធម៌ និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានចែករំលែកបទពិសោធរឿងក្ដីប្រឆាំងការជួញដូរភ្លុកដំរី និងកុយរមាសដល់ចៅក្រម និងព្រះរាជអាជ្ញា បន្ទាប់ពីកម្ពុជាបានបង្ក្រាបបទល្មើសនាំភ្លុកដំរី កុយរមាស និងផលិតផលសត្វព្រៃកម្រជាច្រើនទៀតបានជាច្រើនតោនកាលពីប៉ុន្មានឆ្នាំមុន។