លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍នៃការផ្ដើមចាក់វ៉ាក់សាំងកាលពីម្សិលមិញថាជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ខណៈលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកបានចាក់មុនគេនៅមន្ទីរពេទ្យកាល់ម៉ែតមុនពេលថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នផ្សេងៗ អភិបាលរាជធានី-ខេត្ត និងអ្នកសារព័ត៌មានបានចាក់ជាបន្តបន្ទាប់ ស្របពេលដែលទីតាំង ៣ ផ្សេងទៀតនៅភ្នំពេញក៏បានដំណើរការដូចគ្នា។