ស្ថាបនិកក្រៀលកម្ពុជា និងជាប្រធានគម្រោង «រក្សាបរិស្ថានស្អាត» លោក ហួ ឆៃងន់ បានឱ្យដឹងថា យុទ្ធនាការសម្អាតបរិស្ថានក្នុងឆ្នាំ ២០២១ បានចាប់ផ្តើមលើកដំបូងកាលពីថ្ងៃទី ៧ ខែកុម្ភៈ នៅទីតាំងចំនួន ៣ ក្នុងចំណោមទីតាំង ៥ របស់គម្រោង គឺជាការចាប់ផ្តើមដ៏ល្អដែលមានការចូលរួមពីយុវជន និងអាជ្ញាធរជាច្រើនរយនាក់។