ក្រុមអង្គការសង្គមស៊ីវិល និងសហជីពចំនួន៦០នៅកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ នេះ បានជួបជុំគ្នានៅខាងមុខស្ថានទូតមីយ៉ាន់ម៉ា ក្នុងក្រុងភ្នំពេញ ដើម្បីដាក់ញ្ញត្តិបង្ហាញការមិនគាំទ្រចំពោះរដ្ឋប្រហារយោធា និងសំដែងនូវការគាំទ្រដល់ ពលរដ្ឋភូមា ដែលកំពុងទាមទារនូវសេរីភាព និងលំហរប្រជាធិបតេយ្យរបស់ពួកគេ។ អ្នកនាំពាក្យរដ្ឋាភិបាលថាក្រុមសង្គមស៊ីវិល មិនបានយល់ពីគោលការណ៍អាស៊ាន ដែលរក្សាជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។
ប្រភព RFI ៖ http://bit.ly/3jEisNa