ពលករខ្មែរធ្វើការនៅប្រទេសថៃមិនសូវសម្បូរការងារធ្វើហើយពេលខ្លះថៅកែ បើកលុយយឺតទៀតផងក្នុងពេលប្រទេសថៃជួបវិបត្តិជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារនេះជំរុញទៅរដ្ឋាភិបាលគួរមានគោលនយោបាយជួយអន្តរាគមន៍ដល់ពលករខ្មែររាប់ម៉ឺននាក់ដែលកំពុងរងផលប៉ះពាល់ដោយវិបត្តិនេះ។