លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងដំណើរការបង្កើតគណបក្សថ្មី បានហៅការចោទប្រកាន់របស់លោក សម រង្ស៊ី ថាជាការលាបពណ៌ បន្ទាប់ពីលោក សម រង្ស៊ី វាយប្រហារលោក ហ៊ុន សែន ថាទទួលបរាជ័យក្នុងការជំរុញឲ្យបង្កើតគណបក្សថ្មី។ បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ដំណើរការបង្កើតបក្សថ្មីរបស់លោកនៅតែបន្តដំណើរទៅមុខ ទោះបីរងការចោទប្រកាន់ក្នុងន័យអវិជ្ជមានក៏ដោយ។