ក្រុមសិទ្ធិមនុស្ស សហជីពនិងតំណាងសហគមន៍នៅកម្ពុជា កាលពីព្រឹកថ្ងៃសុក្រ បានដាក់ញត្តិទៅស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅភ្នំពេញ ដោយទាមទារឲ្យដោះលែងមេដឹកនាំប្រជាធិបតេយ្យនិងគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ។ ក្រុមសិទ្ធិមនុស្សទាំងនោះ មានចំនួន ៦០ ស្ថាប័ននិងក្រុម ដែលរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការតម្លាភាពកម្ពុជា អង្គការលីកាដូ និងសមាគមធាងត្នោតជាដើម។ នេះបើយោងតាមញត្តិរបស់ពួកគេ ចុះថ្ងៃទី១២ ខែកុម្ភៈ។