គម្រោងវិនិយោគមកកម្ពុជាថយចុះប្រមាណ១២% ក្នុងឆ្នាំ២០២០ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តគម្រោងចំនួន២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨,២ ពាន់លានដុល្លារ គឺថយចុះប្រមាណ១២%ធៀប នឹងឆ្នាំ២០១៩។