បក្សនយោបាយទាំងចាស់ ទាំងថ្មី បាននិងកំពុងបង្ហាញសកម្មភាពរបស់ខ្លួននៅតាមមូលដ្ឋាន ខណៈការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់នឹងឈានចូលមកដល់នៅឆ្នាំ២០២២ខាងមុខ។ យ៉ាងណាក៏ដោយ គណបក្សនៅក្រៅរដ្ឋាភិបាលខ្លះលើកឡើងថា ទោះបីជាពួកគេធ្វើសកម្មភាពបានក៏ពិតមែន តែពួកគេនៅតែមានការភ័យខ្លាច។ ភាពភ័យខ្លាចដែលកើតឡើងជាពិសេសចំពោះសកម្មជនបក្សនៅថ្នាក់មូលដ្ឋាន។