ប្រជាពលរដ្ឋបានដើរលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជាច្រើន ក្នុងរយៈពេល២ថ្ងៃនៃពិធីចូលឆ្នាំចិន។ នេះគឺជាការបញ្ជាក់របស់ លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ ខណៈអ្នកជំនាញទេសចរណ៍មើលឃើញថាគោលដៅទេសចរណ៍បែបធម្មជាតិ ទទួលបានការចាប់អារម្មណ៍ច្រើន។