ក្រសួងទេសចរណ៍ទទួលចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតគម្រោងនវានុវត្តន៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការបង្កើតកម្មវិធីវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ ស្របតាមស្តង់ដាអាស៊ានតាមប្រព័ន្ធឌីជីថល។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៣ កុម្ភៈ។