លោក ប៉ែន អាន ជាកសិករដាំឪឡឹកលឿងក្នុងស្រុកបន្ទាយស្រី។ ខុសពីកសិករដទៃ ដែលនិយមដាំឪឡឹកក្រហម កសិករ ប៉ែន អាន សាកល្បងដាំឪឡឹកលឿង ព្រោះសម្លឹងឃើញទីផ្សារល្អក្នុងខេត្តសៀមរាប។ បច្ចេកទេសដាំមិនខុសគ្នាពីការដាំឪឡឹកក្រហមប៉ុន្មានទេ គឺទាមទារការមើលថែ និងប្រព័ន្ធទឹកត្រឹមត្រូវ ដើម្បីឱ្យឪឡឹកលូតលាស់បានល្អ និងមានផ្លែធំៗ។ យ៉ាងណា ឪឡឹកលឿង ត្រូវចាយទុនច្រើនជាងឪឡឹកធម្មតា រហូតដល់ទៅជាង៣ដង ពិសេសលើការទិញគ្រាប់មកដាំ។