អាជ្ញាធរមីន នឹងបន្តរុករកនាវាចម្បាំងលិចក្នុងទន្លេ កាលពីសម័យសង្គ្រាម ដែលត្រូវបានសន្និដ្ឋានថា អាចនឹងមានសម្ភារសឹកមិនផ្ទុះនៅកប់ក្នុងបាតទន្លេជាង២៨០០តោនទៀត។ នេះបើតាមលោក ម៉ី សុភា មេបញ្ជាការកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា។