គិតត្រឹមថ្ងៃ១២ កុម្ភៈ មានពលរដ្ឋកម្ពុជា ចំនួន១ ៤៩២នាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងចំណោមអ្នកស្ម័គ្រចិត្តសរុប ១ ៩៤៧នាក់។ ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងទាំង ១ ៤៩២នាក់ មានស្ត្រីចំនួន ៤៩៣នាក់។ តួលេខនេះ ត្រូវបានបញ្ជាក់ដោយ អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅលើទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល។