គេធ្លាប់ដឹងជាទូទៅពីការរំលោភបំពានផ្លូវភេទលើក្មេងស្រី តែគេកម្របានដឹងពីការរំលោភបំពានផ្លូវភេទលើក្មេងប្រុសណាស់។ ជាការពិត ដែលធ្លាប់មានករណីនេះ តែភាគរយមានតិចដែលត្រូវបានរាយការណ៍។ អង្គការក្នុងស្រុកមួយបានរកឃើញថា ក្មេងប្រុសក៏ងាយរងគ្រោះពីការរំលោភបំពានផ្លូវភេទដែរ ហើយកុមារពិការកាន់តែងាយរងគ្រោះជាងកុមារធម្មតារហូតដល់ទៅ៣ដង។