ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ឃើញថាយុវជនកម្ពុជានៅតែប្រព្រឹត្តទិវានៃក្តីស្រឡាញ់១៤កុម្ភៈមិនត្រឹមត្រូវ និងប្រាសចាកសីលធម៌ និងវប្បធម៌សង្គមដែលនាំឲ្យខូចកិត្តិយស។ ក្រសួងវប្បធម៌បានណែនាំឲ្យពួកគេគួរតែចែករំលែកក្តីស្រឡាញ់ចំពោះអ្នកមានគុណ និងមនុស្សដែលអ្នកស្រឡាញ់ ដែលប្រកបដោយភាពថ្លៃថ្នូរ និងកិត្តិយស។