លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមអនុញ្ញាតឱ្យក្រសួងសុខាភិបាលប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំងចំនួន ២ ប្រភេទទៀតគឺ Sinovax's Covid-19 និង AstraZeneca's Covid-19 ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ ប៉ុន្តែខាងក្រសួងសុខាភិបាលនៅមិនទាន់អាចបញ្ជាក់នៅឡើយថា តើវ៉ាក់សាំងទាំង ២ នេះនឹងមកដល់កម្ពុជាសម្រាប់ប្រើប្រាស់ពេលណានោះទេ។