លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិប្រកាន់ជំហរថា លោកនឹងមិនប្តឹងទាមទារសំណងនោះទេ ប្រសិនបើតុលាការទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។ ទោះជាបានជាប់ឃុំទាំងអយុត្តិធម៌ក៏ដោយ លោក កឹម សុខា ចាត់ទុកថា នេះជាការយល់ច្រឡំមកលើរូបលោក ហើយលោកមានគោលការណ៍ចង់ផ្សះផ្សាជាតិ និងអភិវឌ្ឍជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្តី ១រូបក្នុងចំណោម ៤រូបរបស់លោក កឹម សុខា គឺលោក ផែង ហេង។